បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយ បណ្តាលឱ្យមន្ត្រីនគរបាលខេត្តកំពតស្លាប់ និងមនុស្ស ២នាក់រងរបួស

ភ្នំពេញ៖ ស្ត្រីម្នាក់ជាមន្ត្រីនគរបាលខេត្តកំពត បានបាត់បង់ជីវិតយ៉ាងសោកស្តាយ ខណៈមនុស្ស ២នាក់ទៀតបានរងរបួស បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តមួយគ្រឿងបើកបុកម៉ូតូពីក្រោយ។ អ្នកបើកបររថយន្តត្រូវបានសង្ស័យថា ស្ថិតក្នុងស្ថានភាពស្រវឹង និងបើកបរក្នុងល្បឿនលឿន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១១យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវខាងក្រោយផ្សារទំនើបអ៊ីអន ៣ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមព័ត៌មានបឋមបានឱ្យដឹងថា ជនរងគ្រោះ និងអ្នករួមដំណើរ ២នាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាក Scoopy នៅពេលរថយន្តបង្កបើកមកបុកពីក្រោយ បណ្តាលឱ្យស្ត្រីជាមន្ត្រីនគរបាលបាត់បង់ជីវិតនៅកន្លែងកើតហេតុ ខណៈអ្នករួមដំណើរ ២នាក់ទៀតរងរបួស។ …

បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយ បណ្តាលឱ្យមន្ត្រីនគរបាលខេត្តកំពតស្លាប់ និងមនុស្ស ២នាក់រងរបួស Read More

អាមេរិក និងអ៊ីរ៉ង់ បើកកិច្ចចរចាសន្តិភាពនៅស្វីស ក្រោយចុះកិច្ចព្រមព្រៀងឈប់បាញ់ដំបូង

មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមកិច្ចចរចាផ្ទាល់ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយកាលពីសប្តាហ៍មុន ដែលមានគោលបំណងបញ្ចប់ជម្លោះ។ កិច្ចព្រមព្រៀងនេះកំណត់គោលដៅឱ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល 60 ថ្ងៃ ព្រមទាំងបញ្ឈប់សកម្មភាពប្រយុទ្ធនៅគ្រប់សមរភូមិ រួមទាំងនៅប្រទេសលីបង់ និងបើកច្រកសមុទ្រ Strait of Hormuz ឡើងវិញសម្រាប់ការដឹកជញ្ជូនតាមសមុទ្រ។ ទោះជាយ៉ាងណា ការប៉ះទង្គិចដែលនៅតែបន្តរវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់នៅលីបង់ បានជំរុញឱ្យអ៊ីរ៉ង់ប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបិទច្រកសមុទ្រដ៏សំខាន់នេះ។ ប៉ុន្តែទិន្នន័យតាមដាននាវាបានបង្ហាញថា កប៉ាល់នៅតែបន្តឆ្លងកាត់តំបន់នោះជាធម្មតា។ អនុប្រធានាធិបតីអាមេរិក JD Vance បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងមានការរីកចម្រើនលើបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងស្ថានការណ៍នៅលីបង់។ …

អាមេរិក និងអ៊ីរ៉ង់ បើកកិច្ចចរចាសន្តិភាពនៅស្វីស ក្រោយចុះកិច្ចព្រមព្រៀងឈប់បាញ់ដំបូង Read More